Page Nav

HIDE

Breaking News:

latest

សម្ដេចធិបតី ៖ ឪពុក-ម្ដាយរបស់និស្សិតខ្មែរ រៀននៅអ៊ីស្រាអ៊ែល កុំបារម្ភ ព្រោះរដ្ឋាភិបាលតាមដានជាប់ជាប្រចាំ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឪពុក-ម្ដាយ និងអាណាព្យាបាល និស្សិតខ្មែរ សិក្សានៅអ៊ីស្រាអ៊ែល កុំព្រួយបារម្...


ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឪពុក-ម្ដាយ និងអាណាព្យាបាល និស្សិតខ្មែរ សិក្សានៅអ៊ីស្រាអ៊ែល កុំព្រួយបារម្ភពីសុវត្ថិភាពកូនៗ ព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកនិងតាមដានជាប់ជាប្រចាំ ចំពោះសុវត្ថិភាពរបស់ពួកគាត់។

ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងគ្រាកំពុងមានការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា សម្ដេចធិបតី បានលើកឡើងពីនិស្សិតខ្មែរកំពុងរៀន នៅក្នុងប្រទេសដែលមានសង្គ្រាម ហើយបាននិយាយប្រាប់សម្ដេចថា «ខ្លួនស្គាល់ច្បាស់ណាស់ អំពីតម្លៃសន្ដិភាព»។


ជាមួយគ្នានេះ សម្ដេចធិបតីបានបន្តទៅដល់ក្រុមនិស្សិតខ្មែរនៅសិក្សានៅតំបន់កំពុងប្រមុខដាក់គ្នាថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការក្នុងការដឹកនិស្សិតខ្មែរពីប្រទេសនៅអ៊ីស្រាអអ៊ែលនោះទេ ប៉ុន្ដែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះនិស្សិត និងប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ គឺរាជរដ្ឋាភិបាល មិនចោលនោះទេ តែងតែតាមដានជាប់ជានិច្ច។

សម្ដេចធិបតីក៏បានផ្ដាំទៅដល់ឪពុកម្ដាយនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលទាំង ២២០នាក់ថា កុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ។

សម្ដេចធិបតីមាន ប្រសាសន៍ថា «ហើយខ្ញុំ សូមផ្ដាំព័ត៌មានជូនទៅ ឪពុក-ម្ដាយ មាតា-បិតា ទោះបីប្រទេសយើង មានសុខសន្ដិភាព យើងក៏មិនបានភ្លេចប្រជាពលរដ្ឋ យើងដែលរស់នៅរងប្រឈម ក្នុងដែលមានគ្រោះថ្នាក់ ដោយសារសង្គ្រោះនោះទេ »។

នាឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការបញ្ជូននិស្សិតរបស់កម្ពុជា ទៅតំបន់ប្រយុទ្ធនៅក្នុងតំបន់កាហ្សាដែលកំពុងប្រឈមនឹងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

No comments