នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី...
នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ល.គ.ជ.ប.ភ. និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិក មេបញ្ជាការ មេបញ្ជាការរងនៃបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការទាំងអស់ នៃ ល.គ.ជ.ប.ភ.។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានអនុវត្តតួនាទីយ៉ាងសកម្ម បង្កើនប្រសិទ្ធភាពការងារ និងចូលរួមជាដៃគូនៅក្នុងការអភិវឌ្ឍស្ថាប័នឲ្យមានភាពរឹងមាំ។ ក្រៅពីនេះឯកឧត្តមក៏បានជូនពរឱ្យមន្ត្រីរាជការទាំងអស់ និងគ្រួសារ មានសុខភាពល្អ ជោគជ័យក្នុងការងារ និងសេចក្ដីសុខសាន្តក្នុងជីវិត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។
បន្ទាប់មកថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានចូលរួមពិសាអាហារសាមគ្គី ក្នុងបរិយាកាសស្និទស្នាល និងរីករាយ សម្ដែងពីឯកភាព និងកិច្ចសហការណ៍ល្អក្នុងស្ថាប័ន៕

No comments